តុលាការកាត់ទោស អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុដាក់ពន្ធនាគារកំណត់៧ឆ្នាំពិន័យជាប្រាក់ចូល ថវិការរដ្ឋចំនួន១០០ លានរៀលនឹងរឺបអូសដីចំនួន៣ កន្លែងដាក់ចូលជា សម្បត្តិរដ្ឋ
ភ្នំពេញ ៖នារសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះសាលាដំបូងរាជធានី ភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងអតីតប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មនឹងសំណង់ ខេត្តព្រះសីហនុដាក់ពន្ធនាគារ កំណត់៧ ឆ្នាំពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន១០០ លានរៀលនឹងរឺបអូស ដីចំនួន៣កន្លែង ដាក់ចូលជាសម្បត្តិរដ្ឋ ។
សាលក្រមនេះបានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរតាមកំណត់ច្បាប់ ។ ជនជាប់សង្ស័យមានឈ្មោះ នួន ប៉ុក ភេទប្រុស អាយុ៤៥ ឆ្នាំអតីតប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ ខេត្តព្រះសីហនុ ។
សូមរំលឹកថា នៅរសៀលថ្ងៃទី ៥ ខែមីនា តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹង សំណង់ ខេត្តព្រះសីហនុជាផ្លូវការហើយហើយក៏បានចាត់បញ្ជូនទៅខាង ចៅក្រមស៊ើបសួររួចផងដែរ ។
អ្នកនាំពាក្យ សាលាដំបូងបញ្ជាក់ទៀតថាការសម្រេចចោទប្រកាន់លើជនសង្ស័យ គឺមានចំនួន៣បទល្មើស ៖
១- បទរំលោភអំណាច
២- បទបំពានធនធានធម្មជាតិ
៣- បទផ្តល់ និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ ។
ក្រោយពីតំណាង អយ្យការ ធ្វើការ ចោទប្រកាន់ ជាផ្លូវការហើយ សំណុំរឿងនេះ ត្រូវបានចាត់បញ្ជូនទៅដល់ដៃ លោក អ៊ឹ ម វណ្ណៈ ចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំ ជនសង្ស័យ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បី រង់ចាំបើកសវនាការជំនុំជម្រះទោសទៅតាមច្បាប់ជាធរមាន ។
គួរបញ្ជាក់ថាអតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម នឹងសំណង់ ខេត្តព្រះសីហនុ នាវេលាម៉ោង៥ ល្ងាច ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ជូនស្ថាប័នអយ្យការធ្វើការសាកសួរ នឹង ចោទប្រកាន់ជាផ្លូវការពាក់ពន្ធប្រព្រឹត្តបទល្មើសពុករលួយ ។ ជនជាប់សង្ស័យមានឈ្មោះ នួន ប៉ុក ភេទប្រុស អាយុ ៤៥ ឆ្នាំ អតីតប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្ត ព្រះសីហនុ ។ ជនសង្ស័យត្រូវ បានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី ១ ខែមីនា ដែល ធ្វើឡើងនៅខេត្ត ព្រះសីហនុ នឹងបានបញ្ជូនមកកាន់រាជធានីភ្នំពេញតែម្តង ។
ក្រោយការឃាត់ខ្លួនអង្គភាពប្រឆាំងអំពើពុករលួយ បានបើកការសាកសួរ អស់រយៈពេល ៤៨ ម៉ោងហើយអាចរកឃើញពាក់ព័ន្ធបទល្មើសពុករលួយមែននោះ ទើបត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ជនសង្ស័យនៅពេលនាំមកដល់សាលាដំបូងរាជធានី ភ្នំពេញគ្រាន់តែបានថតរូបទុកជាឯកសារដែលដំណើរការតាមនីតិវិធី រួចរាល់ហើយ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំទៅអង្គភាពវិញ ។
យ៉ាងណាក្តីសំណុំរឿងនេះ ត្រូវបានស្ថិតនៅដៃលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងកំពុងធ្វើការសាកសួរតែមិនទាន់បានដំណើរការក្នុងការសាកសួរទេក៏ ផុតម៉ោងរដ្ឋបាលទៅហើយជនសង្ស័យត្រូវបានប្រគល់ឲ្យទៅសមត្តកិច្ច អង្គភាព ACU យកទៅវិញនឹងតម្រូវឲ្យព្រឹកថ្ងៃទី ៥ ខែ មីនា នាំមកសាកសួរជាផ្លូវការ ។
បើតាមទំហំបទល្មើសទាំង៣ ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ខាងលើនេះជនសង្ស័យ អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្ត ព្រះសីហនុ គឺលោក នួន ប៉ុក មិនអាចគេចផុតពីការឃុំខ្លួន ក្នុងពន្ធនាគារនោះឡើយ ៕