កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ចុះប្រតិបត្តិការបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០៦កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។ ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ច រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី៩៣នាក់ (ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះដែរដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោ ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយប្រតិបត្តិការទាំងវត្ថុតាង ទាំងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕