ភ្នំពេញ ៖ ក្រុមការងាររាជរដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨៖៣០នាទីព្រឹក នៅសាលប្រជុំ អគារS ទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលើខ្លឹមសារ នៃមាត្រាទាំង១៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំធ្វើវិសោធនកម្មដោយតំណាងអង្គការសង្គមស៊ីវិល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កន្លងមក ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ចំនួន៦លើក ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើកសំណើរសុំធ្វើវិសោធនកម្ម ចំនួន១៧មាត្រា នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ជាលទ្ធផល នៃកិច្ចប្រជុំនេះបានពិភាក្សា និងពិគ្រោះយោបល់ លើមាត្រាចំនួន១៤ រួមមាន ៖ មាត្រា១ ,មាត្រា៧ ,មាត្រា៨ ,មាត្រា៩ ,មាត្រា១០ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥។ដោយឡែក មាត្រាចំនួន៣ គឺមាត្រា៣ ,មាត្រា៤ ,និងមាត្រា២៧ តំណាងសង្គមស៊ីវិលបានស្នើសុំរក្សាទុកនូវខ្លឹមសារដើមដដែល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ