ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាអំពាវនាវឲ្យប្រជាពលរដ្ឋកុំរំលោភច្បាប់សាងសង់សំណង់ក្នុងតំបន់ឧទ្យាន អង្គរ ដើម្បីធានាអោយតំបន់នេះនៅតែរក្សាបានសណ្តាប់ធ្នាប់ មិនប៉ះពាល់ ដល់សោភ័ណ ភាព និងទេសភាពនៃ តំបន់ប្រាង្គប្រាសាទបុរាណ។
លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រសាសន៍ថា ច្បាប់ និងបទបញ្ញត្តិនៃ ព្រះរាជាណា ចក្រកម្ពុជាបានកំណត់ថា ដែនដីនៃបេតិកភណ្ឌវប្បធម៌ និង ប្រវិត្តសាស្រ្ត ជាសម្បតិ្តសាធារណៈ របស់រដ្ឋ។
រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីសម្រេចលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានចែងថា ” ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅយូរលង់មកហើយ ក្នុងតំបន់ការពារទី១ និងទី២ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ “។
អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះ ចាស់បាន ដោយ មានការអនុញ្ញាតពីអាជ្ញាធរអប្សរា។ ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត។
ការបង្ហាញកត្តាច្បាប់ទាំងនេះ ដោសារតែអាជ្ញាធរជាតិអប្សរាកត់សម្គាល់ថានៅតែមានការ លួច សាង សង់សំណង់ខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ជាពិសេស នៅ ថ្ងៃឈប់សម្រាក ធំៗ តែម្តង។
សូមរំលឹកថា តាមរបាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់ ក្រុមការងារសហគមន៍អាជ្ញាធរជាតិ អប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូច តាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើរ៕EB
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ