ភ្នំពេញ ៖ នៅមុននេះបន្តិច នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ដោយសារ ផ្ទុះមីនតោន នៅភូមិតាគ្រក ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់បង បានបង្កឲ្យអ្នកបើកបរត្រាក់ទ័រ រងរបួសធ្ងន់ និងខូចខាតត្រាក់ទ័រមួយគ្រឿង ផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នារសៀលថ្ងៃទី២៧ កក្កដា បានឲ្យដឹងថា គ្រោះថ្នាក់ នេះកើតនៅពេលត្រាក់ទ័រកំពុងភ្ជួរដីចំការស្វាយ។

លោកក៏បានសម្ដែងការសោកស្តាយចំពោះគ្រោះថ្នាក់កើតឡើងលើដីចំការ និងជាដីលំនៅដ្ឋាន ដែលបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ