ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការចុះផ្សាយថាមានការហាមឃាត់ការរៀប អាពាហ៍ពិពាហ៍ ដោយសារការឆ្លងរីករាលដាលនៃកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញសង្គម Telegram បានលើកឡើងថា “អ្នកសរសេរមិនអស់នៅខ្វះការធ្វើគម្លាត សុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅរួមជាមួយ និងការវាស់កំដៅ ពាក់ម៉ាស់ និងការលាងសម្អាតដៃ ដោយអាល់កុល ឫជែលដល់អ្នកចូលរួម ដោយមានការកម្រិតចំនួនអ្នកចូលរួមឱ្យតិច ។ ប្រសិនបើមានការចាំបាច់ក្នុងការធ្វើពិធីអ្វីមួយ ចៀសវាងការប្រមូលផ្តុំគ្នាច្រើនកុះករ ដែលអាចមាន ហានិភ័យនៃការចម្លងវីរុសកូវីដ-១៩។
យោងតាមប្រសាសន៍ ខាងលើមានន័យថា ការរៀបចំអាពាហ៍ពិពាហ៍គឺអាច រៀបចំបាន ប៉ុន្តែម្ចាស់រៀបចំកម្មវិធីចាំបាច់មានវិធានការការពារឆ្លងកូវីដ-១៩ និងត្រូវកម្រិតចំនួនអ្នកចូលរួម ឱ្យតិច ។
លោកស្រីបានបន្ថែម ថា «វិធានការបានដាក់ចេញហើយ ការអំពាវនាវក៏អំពាវនាវហើយដែរនៅឡើយតែបុគ្គលដែលត្រូវចូលរួមអនុវត្តប៉ុណ្ណោះ»។ បុគ្គលម្នាក់ៗត្រូវចេះភ្ញាក់រលឹកនិង មានទំនួលខុសត្រូវ។
លោកស្រី ឱ វណ្ណឌីន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាការពារខ្លួនឲ្យបានល្អនិងកុំចម្លងជំងឺទៅអ្នកដទៃ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ