ក្រសួងសុខាភិបាល អនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី កាអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ ក្រសួងអនុញ្ញាតឲ្យសេវាព្យាបាលឯកជន និង សម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយត្រូវស្នើ សុំការអនុញ្ញាតច្បាប់មកក្រសួង តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ ដែលមានទូរស័ព្ទ និងតេឡេក្រាមលេខ ០១២ ៩១២ ១២២-០១២ ៨៩១ ៥២៧ និង០១២ ៦៩១ ១១២ និងត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
ទី១-មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប។
ទី២-មានផ្លូវ និងចំណតរថយន្តសមស្រប
ទី៣-មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់។
ទី៤-មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាល ដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់។
ទី៥-មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប។
ទី៦-មានគ្រូពេទ្យ និងបុគ្គលិក គ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ។
ទី៧-មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប។
ទី៨-មានឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្រប។
ទី៩-មានប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ អនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល
ទី១០-មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ។
និងទី១១-ផ្ដល់របាយការណ៍ទៀងទាត់ និងទាន់ពេលវេលាមកក្រសួងសុខាភិបាល៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ