សម្តេច ស ខេង ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានបរិច្ចាគធនធាន ផ្ទាល់ខ្លួន សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រា លជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិការ ជាស្បៀងអាហារ គិតជាអង្ករសរុបចំនួន៩៧៨តោន និងមី១០០កេស សម្រាប់ចូលរួមជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរ ដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិដោយសារជំនន់ទឹកភ្លៀង។ក្នុងសារថ្លែងអំណរគុណរបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កាយវិការដ៏ថ្លៃថ្លានេះស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ល្អប្រព្រៃ និងប្រកបដោយសមានចិត្តពី ស្មាតីសាមគ្គីជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាជួបគ្រោះទុក្ខភ័យ ក៏ដូចជា ការយកចិត្តទុកដាក់ជួយដោះ ស្រាយទុក្ខលំបាកប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោបាយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ