នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ  អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន៧រូប ដែលជាក្រុមជំនួយដំបូងរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជាបានត្រឡប់ទៅកាន់ប្រទេសចិនវិញ ក្រោយពីបានបញ្ចប់ការបំពេញភារកិច្ចរួចជាស្ថាពរក្នុងប្រទេសកម្ពុជា។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីផ្សេងទៀតអញ្ជើញមានវត្តមានក្នុងការជូនដំណើរនេះផងដែរ។ នេះបើយោងតាមគេហទំព័ររបស់ស្ថានទូតចិនប្រចាំកម្ពុជាដែលបានចេញផ្សាយ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងដំណើរការជួយកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19លើកនេះ ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នាទៅវិញទៅមក។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលបានទទួលភារកិច្ចជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើកនេះ បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ពួកគាត់បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្ម ពួកគាត់មិនត្រឹមតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសកម្ពុជានោះទេ ក៏បានកសាងគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងគ្រូពេទ្យទាំងពីរប្រទេសបានយ៉ាងស៊ីជម្រៅ។ ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាន ឲ្យតែជំងឺវីរុសមិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ។

 ឯកឧត្តម រដ្ឋលេខាធិការបានតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការលះបង់ដ៏អស្ចារ្យរបស់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន

ដែលបានខិតខំកន្លងមក ឯកឧត្តម មានប្រសាសន៍ថា ភាគីចិនបានចាត់ក្រុមអ្នកជំនាញដែលជាក្រុមជំនួយមកកាន់កម្ពុជាបានយ៉ាងទាន់ពេលវេលា បានចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា បានជួយកែលម្អប្រព័ន្ធទប់ស្កាត់នឹងជំងឺវីរុស បានផ្តល់យោបល់ក្នុងការព្យាបាលជូនដល់អ្នកដែលផ្ទុកជំងឺវីរុស រួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺ។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់មិត្តចិនដែលបានឈរជាមួយយើងទាំងអស់គ្នាយ៉ាងមុតមាំ ក្នុងខណៈពេលដែលកម្ពុជាកំពុងតែជួបការលំបាក៕PP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ