តំបន់ដីសើមសំខាន់បីកន្លែង ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគ្រប់គ្រងជាតំបន់អ ភិរក្សសត្វក្រៀល ក្នុងរដូវមិនបន្ដពូជ (ខែវិច្ឆិកាដល់ខែមិថុនា) ដែលផ្ដល់ជាជម្រកពងកូន ទីសំចត និងទីតាំងរកចំណីសម្រាប់សត្វក្រៀល។

១. តំបន់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ មានចម្ងាយ ៧០ គីឡូម៉ែត្រខាងជើងឆៀងខាងលិច នៃបឹងទន្លេសាប។ នៅតំបន់នេះមានជីវៈចម្រុះជាច្រើន និងប្រភេទបក្សីសរុបចំនួន ១៨៦ ប្រភេទ ផ្សេងទៀតអាស្រ័យនៅតំបន់នេះ។

២- តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្រុកកោះអណ្តែត ខេត្តតាកែវមានទីតាំងស្ថិតនៅជិតព្រំដែន ប្រទេសវៀតណាម នៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ តំបន់បឹងព្រែកល្ពៅ មានទំហំជាង ៨៣០០ ហិកតា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ក្នុងនោះ ៩១៩ ហិកតាជាតំបន់អភិរក្សស្នូល។ នៅរ ដូវ វស្សា ផ្ទៃដីទាំងមូលត្រូវបានជន់លិចពីទឹកទន្លេមេគង្គឡើង និងហូរចាក់ទៅទន្លេបាសា ក់នៅភាគខា ងកើតវិញនៅរដូវប្រាំង។

៣. តំបន់ការពារទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត មានទីតាំងស្ថិតនៅតំបន់ដីសណ្ត ទន្លេមេគង្គក្រោម មានទំហំ ២១៧ ហិកតា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១។ យោងតាមអង្គកា រជីវិតសត្វស្លាបកម្ពុជាឆ្នាំ ២០២០ នៅខែកុម្ភៈនេះ តំបន់អន្លង់ព្រីងបានកត់ត្រាសត្វ ក្រៀលបានចំនួន ១០៣ ក្បាល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ