បងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយថា ប្អូនប្រុស តារាចម្រៀង សុន ស្រីពេជ្រ និងជាកូនប្រុសរបស់លោកតា សង់ ស៊ី បានទទួលមរណភាព ហើយនេះបើយោងតាមការបង្ហោះសាររបស់អ្នកនាង សុន ស្រីពេជ្រ នៅលើបណ្តាសង្គមហ្វេសប៊ុករបស់អ្នកនាង។ 

 ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ថា "ប្អូនបងអើយ បងនៅតាមផ្លូវមកមើលអូនហើយ ហេតុអ្វីមិនចាំបង ?"។ 

 គ្រាន់តែបានឃើញសារអ្នកនាងផុសភ្លាម បងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍សោកស្តាយ និងសូមឲ្យប្អូនប្រុស ទៅកាន់សុគតិភព ព្រមទាំងសូមឲ្យក្រុមគ្រួសារកាត់ចិត្តខ្លះទៅ គាត់ទៅបានសុខហើយ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ