សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានមានប្រសាសន៍ថា សព្វថ្ងៃនេះយើងកំពុងប្រយុទ្ធទៅនឹងមុខព្រួញ៣ ក្នុងពេលតែមួយ ៖
ទី១៖ គឺការប្រយុទ្ធជាមួយនឹងការឆ្លងចូលមកពីខាងក្រៅ ដោយនេះជាបញ្ហាសំខាន់ជាងគេ យើងបានឃើញហើយអ្នកឆ្លងមកដល់ពេលនេះមាន ១១៥នាក់ ក្នុង១១៥នាក់ជាប្រភេទនាំចូលទាំងអស់ ហើយអ្នកឆ្លងក្នុងស្រុកក៍ជាអ្នកនាំមកពីខាងក្រៅដែរ។
ទី២៖គឺការប្រយុទ្ធទប់ស្កាត់ពីអ្នកកើត ទៅអ្នកមិនទាន់កើត បច្ចុបន្នយើងមានវិធានការច្រើនមកហើយ ដូចជាការបិទសាលារៀន បិទក្លឹបកំសាន្ត ពិធីបុណ្យសាសនាផ្សេង ផ្អាកការប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំ ជាមួយគ្នានេះ សម្តេចបអំពាវនាវ ឱ្យកាត់បន្ថយការធ្វើដំណើរទៅកាន់ស្រុកកំណើត ឬទៅតំបន់កម្សាន្តនានាន ដើម្បីជៀសវាងនាំរោគឆ្លងរោគទៅវិញទៅមក ។
រីឯមុខព្រួញទី៣ ៖បន្តព្យាបាលអ្នកឆ្លងកូវីដ-១៩ ទាំងអស់ឱ្យជាសះស្បើយ ត្រៀមបម្រុងនូវបន្ទប់បន្ថែម សម្រាប់ដាក់ឱ្យនៅដោយឡែក សម្ភារៈបរិក្ខាពេទយ គ្រូពេទ្យ និងពេទ្យស្ម័គ្រចិត្ត។សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការ វិមានសន្ដិភាព នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ