លោកយាយ Kimiko Nishimoto ជាស្រ្តីជនជាតិជប៉ុន មានអាយុ ៩០ឆ្នាំ រស់នៅក្នុងខេត្ត Kumamoto ប្រទេសជប៉ុន ដែលជាស្ត្រីវ័យចំណាស់ជាងគេ ក្នុងវិស័យ Photography។ បើទោះបីជាលោយយាយ មានអាយុច្រើនក៏ពិតមែន ប៉ុន្តែលោកយាយនៅតែមានចំណងចំណូលចិត្តស្រលាញ់ការថតរូប និងប្រើស្ទីលប្លែកផ្សេងៗក្នុងជំនាញនេះ។នេះបើតាមការចុះផ្សាយដោយ NHK ។សូមបញ្ជាក់ថា លោកយាយ Kimiko Nishimoto បានចូលរៀនក្នុងវិស័យនេះនៅពេលលោកយាយមានអាយុ៧២ឆ្នាំ ដោយពុំមានការខ្មាស់អៀននោះទេក្នុងការរៀងសូត្រពីវិស័យPhotography ។ នៅក្នុងថ្នាក់រៀន លោកយាយបានប្រឹងប្រែងរៀន និងហាត់តាមរបៀបនេះការថត ប្រៀបបាននឹងក្មេងអាយុ ១០ឆ្នាំ។ គួររំលឹកថា លោកយាយត្រូវបានប្រជាជនជប៉ុន ពិសេសអ្នកដែលស្រលាញ់ចូលចិត្តវិស័យ Photography សរសើរមិនដាច់ពីមាត់ និងគោរពស្រលាញ់លោកយាយ ថាជាស្ត្រីដ៏អស្ចារ្យម្នាក់់ក្នុងវិស័យមួយនេះបើទោះបីលោកយាយមានអាយុច្រើនក៏ដោយ៕