តារាកំប្លែងជើងចាស់ជនជាតិជប៉ុនលោក Ken Shimura  ដែលជាតារាម្នាក់ក្នុងចំណោមតារាល្បីដំបូងគេនៅក្នុងប្រទេស និងត្រូវបានប្រកាសជាសាធារណៈអំពីការឆ្លង COVID-19 របស់លោកកាលពីប៉ុន្មានថ្ងៃមុន បានទទួលមរណភាពកាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ក្នុងវ័យ ៧០ឆ្នាំ។

 

 

 

យោងតាមទូរទស្សន៍ NHK បានឱ្យដឹងថា លោក Ken Shimura បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ បន្ទាប់ពីចេញរោគសញ្ញាដំបូងរួមមានគ្រុនក្តៅ និងពិបាកដកដង្ហើម នៅថ្ងៃទី១៩ ខែមីនា។ ដំបូងគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកសួតធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់ពេលនេះទើបគេបានបញ្ជាក់ថាគាត់ឆ្លងវីរុស COVID-19

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ