បើតាមសារព័ត៌មានCNNបាន រាយការណ៍ថា មានករណីបាញ់សម្លាប់បុរសស្បែកខ្មៅ មានឈ្មោះថា Rayshard Brooks អាយុ ២៧ ឆ្នាំពីសំណាក់ មន្ត្រី ប៉ូលីសសហរដ្ឋអាមេរិក ។ ការបាញ់សម្លាប់នេះត្រូវបានធ្វើឡើងនៅក្បែភោជនីយដ្ឋាន  Wendy’s ក្នុងរដ្ឋ Georgia  បន្ទាប់ពីជនបុរសស្បែកខ្មៅរូបនេះព្យាយាមរត់គេចពីប៉ូលីស។ ។ភ្លាមៗក្រោយការបាញ់សម្លាប់បុរសស្បែកខ្មៅទី ២ នេះ អភិបាលក្រុង Atlanta បានចេញមកប្រកាសថាខ្ញុំជឿថាការបាញ់សម្លាប់ប្រជាពលរដ្ឋមិនមែនជារឿងយុត្តិធម៌នោះទេ” ហើយប៉ូលិសអាមេរិកម្នាក់ដែលបានជ្រុលដៃបាញ់សម្លាប់គេនោះក៏ត្រូវបានបណ្តេញចេញពីការងារ និងទទួលទោសតាមផ្លូវច្បាប់ផងដែរ។ករណីបាញ់សម្លាប់ថ្មីនេះត្រូវបានគេមើលឃើញថា គឺប្រៀបបានដូចជាការយកសាំងទៅចាក់ពីលើភ្លើងកំពុងឆេះអីចឹង ពោលគឺជាការបន្ថែមកំហឹងទៅកាន់ក្រុមពលរដ្ឋស្បែកខ្មៅមួយកម្រិតទៀត ទៅលើកំហឹងដែលពលរដ្ឋកំពុងតែមានខ្លាំងស្រាប់ទៅហើយ។ទស្សនាវីដេអូ៖

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ