ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសឲ្យម្ចាស់អាជីវកម្ម អភិវឌ្ឍដីឡូត៍(ពុះដីឡូត៍)ត្រូវដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត សម្រាប់អាជីវកម្មដីឡូត៍ ដែលមានទំហំក្រោម ១០.០០០ម៉ែត្រការ៉េ(១ហិចតា)និងទំហំដីចាប់ពី១០.០០០ម៉ែត្រការ៉េ(១ហិចតា)ឡើង ត្រូវដាក់ពាក្យស្នើ សុំអាជ្ញាបណ្ណអភិវឌ្ឍដីឡូត៍ ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២០នេះ ជាកំហិត។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពី “ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍដីឡូត៍ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០បាន សង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្ត តាមការណែនាំខាងលើ ក្រសួងឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកពិន័យ ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពី “ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ៕ដោយ ៖ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ