ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់សន្លប់បាត់បង់ស្មារតីក្នុងអំឡុងពេលកំពុងជិះកង់ហាត់ប្រាណជាមួយមិត្តភក្តិ។ នេះបើយោងតាមសារព័ត៌មាន worldofbuzz ។  ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង lan Teluk Kumbar រដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី ខណៈបុរសជនរងគ្រោះមានអាយុ ៥៣ ឆ្នាំ​ ជាអ្នកចូលចិត្តកីឡាជិះកង់ និងគ្មានជំងឺរ៉ាំរ៉ៃប្រចាំកាយនោះទេ។បើតាមមិត្តភក្តិរបស់ជនរងគ្រោះដែលជាក្រុមជិះកង់ជាមួយគ្នានោះបានឲ្យដឹងថា ខណៈដែលពួកគាត់កំពុងតែជិះកង់ជាធម្មតាស្រាប់តែបុរសរងគ្រោះឈប់កង់ហើយបន្តិចក្រោយមកគាត់បានដួលសន្លប់ទៅលើដីតែម្តង។ភ្លាមៗនោះគេព្យាយាមជួយសង្គ្រោះជនរងគ្រោះតាមរយៈការធ្វើចលនាសង្គ្រោះបន្ទាន់ (CPR) និងបានហៅរថយន្តសង្គ្រោះបន្ទាន់មកផងដែរ។ យ៉ាងណាក្តី ពេលរថយន្តសង្គ្រោះបន្ទាប់មកដល់កន្លែងកើតហេតុ បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងបើយោងតាមការពិនិត្យសាកសពបានបង្ហាញថា ជនរងគ្រោះបានស្លាប់ព្រោះតែបញ្ហាគាំងបេះដូង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ