នគរបាលព្រហ្មទណ្ឌកាលពី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៤និង៣០នាទី បាន ចាប់ខ្លួន-ឃុំខ្លួន លេខ ១០៤/២០២០ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ និងឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ គប់ ផា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

សម្ភារដកហូតមាន ម៉ូតូ០១គ្រឿងម៉ាក HONDA WAVE មិនស្គាល់ឆ្នាំផលិត ពាក់ស្លាកលេខភ្នំពេញ ១AH-៣១២៥ ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំនុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី ប៉ុនប៉ង មនុស្សឃាត បង្កឡើងដោយជនសង្ស័យឈ្មោះ គុប ផា បានធ្វើសកម្មភាព យកកាំបិតតាំងតោ កាប់ប្រហារលើស្រ្តីជនរង គ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលអោយដាច់កដៃ និងជះទឹកអាស៊ីតពីលើបន្ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្ត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ