គ្រប់គ្នាសុទ្ធតែបានដឹងមកហើយថា ប្រទេសអ៊ីតាលីជាប្រទេសដែលត្រូវបានមេរោគ COVID-19 ផ្ទុះរីកដុះដាលខ្លាំងលឿនហួសពីការស្មាន បន្ទាប់ពីប្រទេសចិន ។ថ្មីៗនេះយោងតាមការចុះផ្សាយលើសារព័ត៌មាន BBC បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រអ៉ីតាលីបាននិយាយថា ទឹកស្អុយពីទីក្រុងចំនួន ២ មានផ្ទុកនូវមេរោគ COVID-19 ដែលបង្កឡើងដោយវីរុសកូរ៉ូណា តាំងតែពីខែធ្នូមកម៉្លេះ មុនពេលដែលប្រទេសនេះបានរាយការណ៍ពីករណីដំបូងរបស់ខ្លួននៅពាក់កណ្ដាលខែកុម្ភៈ ។ វិទ្យាស្ថានសុខភាពជាតិ (ISS) បាននិយាយថា ទឹកពីទីក្រុងមីឡាន និងក្រុងទូរីន បានបង្ហាញពីដានវីរុសនៃជំងឺ COVID-19 នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយការរកឃើញនេះមានន័យថា វីរុសមានវត្តមានលឿនជាងការគិតរបស់យើងពីមុនទៅទៀត។នៅក្នុងការសិក្សានេះអ្នកវិទ្យាសាស្ត្ររបស់ ISS បានធ្វើតេស្ដលើទឹកស្អុយ ដែលពួកគេប្រមូលបានពីខែតុលា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ហើយពួកគេរកឃើញថា ទឹកស្អុយនៅខែវិច្ឆិកា ឬខែធ្នូគឺវិជ្ជមាន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ