នារីលក់ផលិតផលថែរក្សាសម្រស់ម្នាក់ ផ្តាំថាកុំធ្វើដូចខ្ញុំ សល់តែការឈឺចាប់ អស់លុយពីខ្លួន ហើយជំពាក់ធនាគារទៀត
ភ្នំពេញ ៖ អ្នកលក់ផលិតផលឲ្យក្រុមហ៊ុន«សម្រស់ធម្មជាតិ» បានអះអាងថា សល់តែការឈឺចាប់ អស់លុយពីខ្លួន ហើយជំពាក់ធនាគារទៀត ប៉ុន្តែត្រូវបានស្រីអូន ម្ចាស់ផលិតផលនេះ លើកហេតុផល ធ្វើការឆ្លើយតបទៅវិញចំពោះការបញ្ហានេះ។
អ្នកលក់ផលិតផងខាងលើ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«សុភនិច្ច កូនពៅ» បានបង្ហោះសារដូច្នេះថា «សង្ឃឹមថាអ្នកលក់ឲ្យផលិតសម្រស់ធម្មជាតិទាំងអស់ចុងក្រោយ កុំនៅសល់តែការឈឺចាប់ ដូចខ្ញុំអស់លុយពីខ្លួនហើយ ថែមទាំងជំពាក់ធនាគារទៀត។ ខ្ញុំមិនបានធ្វើការចំពោះក្រុមហ៊ុនសម្រស់ធម្មជាតិទេ។ រាល់ព័ត៌មានសុំឈប់ខ្ញុំបានជូនដំណឹងឲ្យបងពៅរួចរាល់ហើយដែរ។ អរគុណបងៗជាទីគោរព ពីប្អូន សូនិច្ច»។
ជាការឆ្លើយតប ស្រីអូនសម្រស់ធម្មជាតិ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ទៅវិញថា «ថ្ងៃហ្នឹងចាំអោយអូនស្ដាប់រឿងមួយអូននិច្ចពេលដែលអូនចង់សម្លាប់ខ្លួនអ្នកណាលើកទឹកចិត្តហើយឱបអូន? ថ្ងៃហ្នឹងអូនចាំជួបជាមួយគ្រួសារសម្រស់ធម្មជាតិទាំងអស់គ្នាណាចាំអោយវីដេអូនមួយទៀត ស្រួលអស់ត្រឹមបងហើយតែគាត់និយាយដូចខ្ញុំជញ្ជក់ឈាមគាត់ត្រៀមខ្លួនអូន»។
បញ្ចេញមតិជុំវិញរឿងនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«Ah Mot » ដែលជាអ្នកលក់ដូចគ្នានោះ បានលើកឡើងថា ចូលក្នុងទ្រនំសម្រស់ធម្មជាតិជាទ្រនំកក់ក្ដៅណាស់ មានច្រើនរាប់មិនអស់ដែលគេចង់ចូលតែគេចូលមិនបានផង យើងបានចូលហើយទុកថាជាសំណាងធំមួយហើយ ជីវិតយើងហ្នឹងមិនទៅមុខទេបើឆាប់តូចចិត្ត និងអស់សង្ឃឹមលឿនពេក ខ្ញុំអាសូរណាស់បានជួបមនុស្សល្អខំជួយហើយបែរជារមិលគុណទៅវិញ មនុស្សបែបនេះគឺមនុស្សអកតញ្ញូ គេខំជួយជ្រោងហើយគួរណាស់តែព្យាយាម មិនដឹងគុណក៏ហីចុះ តែនេះចេញហើយ បែរជាមកផុសប្រាប់គេឯង ថាខ្លួនគ្មានសល់អីដោយសារសម្រស់ធម្មជាតិទៅវិញ។
ប្រភពបន្តថា បងស្រីខ្ញុំប្រាប់បងៗគិតថាខ្លួនក្រអត់ខ្លាំងមែនចង់ប្រាប់បងថាមានគេក្រលំបាកជាងបងដងទៀត ខ្ញុំប្រាប់បងខ្ញុំចូលសម្រស់ធម្មជាតិគ្មានសូម្បី100ខ្មែរក្នុងដៃទេ ពេលបងស្រីប្រកាសរើសតំណាងចែកចាយ 350$ខ្ញុំខ្ចីគេទាំងអស់ ក្រោយខ្ញុំឈុត350$នោះលក់អស់ខ្ញុំក៏នៅតែខ្វះលុយលើកអីវ៉ាន់មិនគ្រប់ដូចបងដែរ តែខ្ញុំខ្ចីលុយគេ បង្គ្រប់លើកយកគម្រោងតូចសិន លក់បានលុយសងគេសល់លុយចំណេញទុកលើកអីវ៉ាន់ក្រោយទៀត ខ្ញុំសន្សំចំណេញបន្តិចៗរហូតដល់មានលុយចាយពេញដៃចង់ហូបអីហូបបានតាមចិត្ត មកដល់ពេលនេះលុយចំណេញខ្ញុំអាចលើកអីវ៉ាន់បានដល់គម្រោងអូស្ត្រាលី នេះខ្ញុំមិននិយាយពីចំណេះដឹងដែលក្រុមហ៊ុនបានផ្ដល់អោយផង និយាយពីក្រលំបាកបងកុំគិតថាលើលោកក្រតែបងមានគេច្រើនណាស់ តែជីវិតបើមិនតស៊ូគឺមិនអាចងើបរួចពីភាពក្រនោះបានទេ៕ RR