នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានសម្តែងនូវមោទនភាពខ្ពស់ ចំពោះកម្លាំងមួកខៀវនារី ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពជូនពិភពលោក ដែលក្នុងនោះ មានស្ត្រីជាកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៦៥រូប ផងដែរ”។

អគ្គនាយកមជ្ឈមណ្ឌលជាតិ យោងតាម««របាយការណ៍របស់ អង្គការសហប្រជាជាតិ»» បញ្ជាក់ថា ប្រទេសកម្ពុជា បានបរិច្ឆាគកម្លាំងមួកខៀវជានារី ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ពេលបច្ចុប្បន្ននេះឈរក្នុងលំដាប់លេខរៀងទី២០ ក្នុងចំណោម១១០ប្រទេស នឹងក្នុងតំបន់អាស៊ានជាប់លំដាប់លេខរៀងទី២។

កម្លាំងរក្សាសន្តិភាពជានារីដែលបរិច្ចាគក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ មានចំនួនសរុប ៣,៧៦៦នាក់។ ក្នុងចំណោម១១០ប្រទេសនោះ គឺកម្ពុជាកំពុងតែឈរលើលំដាប់លេខខ្ពស់ជាងគេក្នុងចំណោម៩០ប្រទេសផ្សេងទៀត។ សរុបជារួមកម្ពុជាមានកម្រិតស្មើនឹង៣៨%៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ