កម្ពុជាកំពុងតែឈរលើលំដាប់លេខខ្ពស់ជាងគេដែលមានកងកម្លាំងមួកខៀវជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពជូនពិភពលោក
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា “យោងតាមរបាយការ ណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃនេះ បានសម្តែងនូវមោទនភាពខ្ពស់ ចំពោះកងកម្លាំងមួកខៀវជាស្ត្រី ដែលបានចូលរួមបេសកកម្មរក្សាសន្តិភាពជូនពិភពលោក ដែលក្នុងនោះ មានស្ត្រីជាកម្លាំងមួកខៀវកម្ពុជាចំនួន៦៥រូបផងដែរ”។
ឯកឧត្តម អគ្គនាយក អោយដឹងទៀតថា របាយការណ៍របស់ អ.ស.ប បញ្ជាក់ធ្ងន់ថា ប្រទេសកម្ពុជា បានបរិច្ឆាគកម្លាំងជានារី ចាប់តាំ ងពីឆ្នាំ២០០៦ ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាព ពេលប ច្ចុប្បន្ននេះឈរក្នុងលំដាប់លេខរៀងទី២០ ក្នុងចំណោម១១០ប្រទេស ដែលបរិច្ចាគកម្លាំងជានារីចូលរួមបេសកកម្ម សរុបចំនួន៣,៧៦៦នាក់។
ក្នុងចំណោម១១០ប្រទេសនោះ គឺកម្ពុជាកំពុងតែឈរលើ លំដាប់លេខខ្ព ស់ជាងគេក្នុងចំណោម៩០ប្រទេសផ្សេងទៀត បានបរិច្ចាគកម្លាំងនា រីមានចំនួនតិចជាងកម្ពុជា។ សរុបជារួមកម្លាំងរក្សាសន្តិភា ពកម្ពុជាមានកំរិតស្មើនឹង៣៨%៕SP