ថ្មីៗនេះ មានក្រុមបុរសមួយក្រុមបានធ្វើឱ្យមានការរិះគន់ ជាខ្លាំងបន្ទាប់ក្រុមបុរសទាំងនោះ ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទឹកសុទ្ធ ដោយស្លៀត្រឹមតែលីអូតែប៉ុណ្ណោះ រូបភាពបង្ហាញភាពស៊ិកស៊ី នេះ ត្រូវបានបណ្តាញ ទំនាក់ទំនងសង្គមហ្វេស ប៊ុកបង្ហោះតៗ គ្នាចែកចាយនិងប្រឈមការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅដោយចាត់ទុកថាជាអំពើមិនថ្លៃថ្នូរប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកិត្តិយសនិងជះឥទ្ធិពលមិនល្អ ដល់វប្បធម៌និងប្រពៃណីជាតិ។

គួរបញ្ជាក់ផងដែរថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាទើបបានប្រកាសថាហាមឃាត់ការប្រើ ប្រាស់បណ្តាញ សង្គមដើម្បីផ្សាយរូបភាព សម្លេង និងវីដេអូដែលមានខ្លឹមសារអាសអាភាស ដែលជះឥទ្ធិពល ដល់វប្បធម៌និងប្រពៃណីជាតិ តាមនោះមុខសញ្ញាដែលរំលោភបំពានលើ បទប្បញ្ញត្តិទាំងនេះនឹងទទួលរងការផ្តន្ទាទោស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ