ប្រទេសចិន: ថ្មីៗនេះទើបល្បីរឿងគូស្នេហ៏ខុសជំនាន់មួយគូរដែលធ្វើមនុស្សគ្រប់គ្នាចាប់អារម្មណ៏យ៉ាងខ្លាំងលើរឿងនេះ ព្រោះតែគូស្នេហ៏មួយគូរនេះគឺរវៀងមួយចាស់ នឹងមួយទៀតក្មេងដែលខាងស្រីគិតទៅអាចធ្វើជាកូនរបស់ខាងប្រុសបាន តែផ្ទុយទៅវិញក្មេងស្រីនេះបែរជាចាប់ចិត្តស្រលាញ់លើបុរសវ័យចាស់នេះទៅវិញ។

បើតាមមិត្តភក្ត័របស់ក្មេងស្រីខាងលើបានប្រាប់ថាដំបូងក៏ពួកគេមិនជឿរថានាងពិតជាស្រលាញ់លោកតាចាស់ពោះម៉ាយម្នាក់នេះដែរ ម្នាក់ៗគិតថានាងគ្រាន់តែចង់បោលុយគាត់តែប៉ុណ្ណោះ តែយូរៗគេសង្កេតឃើញថាសកម្មភាពក្មេងស្រីហាក់ដូចជាស្រលាញ់តាចាស់ម្នាក់នេះបេះមិនដាច់ឡើយ។

រហូតបែកធ្លាយដឹងឮទៅដល់ម្តាយខាងស្រី ទោះម្តាយខាងស្រីពង្រាត់យ៉ាងណា ព្យាយាមផ្តាច់ការទាក់ទងយ៉ាងណាក៏ក្មេងស្រីម្នាក់នេះនៅតែរឹងទទឹងមិនស្តាប់ម្តាយរបស់នាងសោះ។ ទំនាក់ទំនងស្នេហ៏របស់អ្នកទាំងពីរនេះបានកើតឡើងអស់រយះពេលជា3ឆ្នាំហើយ ហើយពួកគេក៏បានជ្រុលជ្រួសនឹងគ្នារួចទៅហើយដែរ។

ទីបំផុតម្តាយដាច់ចិត្តសួរកូនស្រីហេតុអ្វីបុរសដទៃក្មេងៗមួយគំនរកូនមិនស្រលាញ់ ទើបមកស្រលាញ់មនុស្សចាស់ដែលអាចធ្វើឪពុកឯងបានដូចនេះ។ក្មេងស្រីក៏ឆ្លើយទាំងទឹកភ្នែកថា ព្រោះតែគាត់អាចធ្វើជាប៉ាខ្ញុំបានហើយ ទើបខ្ញុំស្រលាញ់ ព្រោះម៉ាក់បានធ្វើឲ្យខ្ញុំបាត់បងប៉ា។ដែលខានមានប៉ាយូហើយ ខ្ញុំត្រូវកាប៉ាហៅនឹងគេនិងត្រូវការបុរសដូចជាគាត់នេះតែម្ដង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ