សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អះអាងថា ផលិតផលគ្រឿងសម្អាងដូចជា ១. INTENSIVE REPIAR, ២. SUN SCREEN , ៣. NIGHT CREAM និង ផលិតផលដទៃជាច្រើនទៀត ដែលប្រកាសលក់នៅលើហ្វេសប៊ុកឈ្មោះ NARA Beauty-ណារ៉ាប៊ីយូធី គឺជាផលិតផលគ្មានលេខប្រវេទន៍ និង គ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីពីក្រសួងសុខាភិបាលឡើយ។

សេចក្តីប្រកាសដដែលនេះពន្យល់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរគ្រឿងសម្អាងគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងអស់នេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ហេតុនេះក្រសួងសុខាភិបាលបន្ថែមថា ដើម្បី ចៀសវាងការខាតប់ងប្រាក់កាស និង ប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការស្លាប់បាត់បង់ជីវិតអ្នកប្រើប្រាស់ទៀតនោះ សូមសាធារណជនមេត្តាឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្ទាន់ ហើយថា ក្រសួងសុខាភិបាលនឹងចាត់វិធានការទៅតាមច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NARA Beauty-ណារ៉ាប៊ីយូធី ដែលបានផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងទាំងនេះ។

ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ករណីត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ