មិនត្រឹមតែរកមិនឃើញអ្នកឆ្លងថ្មីទេ ថែមទាំងអនុញ្ញាតឱ្យពលរដ្ឋខ្មែរ១២នាក់ ដែលធ្លាប់ទាក់ទងជាមួយអ្នកកើត COVID-19 ទៅផ្ទះវិញ ក្រោយធ្វើតេស្តអវិជ្ជមាន
ប្រជាពលរដ្ឋចំនួន១២នាក់ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅក្នុងវិទ្យាល័យហ៊ុនសែនតាខ្មៅ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ ដោយលទ្ធផល «អវិជ្ជមាន» មានន័យថា មិនមានឆ្លងកូវីដ១៩ នោះទេ ហើយត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ នៅទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការជូនដំណើរ និងជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរខេត្តកណ្តាល។
សូមជម្រាបថា ពលរដ្ឋទាំង១២នាក់នេះ ជាមនុស្សដែលមានការស្និតស្នាលនឹងលោក ទូ ទ្រេះ ដែលមានផ្ទុកកូវីត១៩ ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ១០០% និងអនុញ្ញាតឱ្យទៅផ្ទះវិញកាលពីម្សិលមិញ។
គួរបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០៕ SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ