សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអង្គភាព ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបផងដែរ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិភាក្សាពិគ្រោះយោបល់ និងលើកយកបញ្ហាប្រឈមពាក់ព័ន្ធនានា ដែលអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានកំពុងជួបប្រទះ ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នា។ ជាងនេះទៀត គឺដើម្បីពិភាក្សាឆ្លងផែនការសកម្មភាព ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ