គិតត្រឹមថ្ងៃពុធនេះ មនុស្សឆ្លងសរុបនៃវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ ៧,៣១១,៦៦០នាក់ និងមនុស្សចំនួន ៤១២,៩៩៧ នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺ Covid-19 ចំនួន ៣,៥៩៦,០៩៥នាក់ បានជាសះស្បើយ។។នេះបើយោងតាម Worldometer ។ចំនួនមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់ដដែល ដែលក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ មនុស្សស្លាប់ថ្មីដោយសារវីរុសនេះ មានចំនួន ៤,៧៥៧ នាក់ និងមនុស្សឆ្លងថ្មី មានចំនួន ១២១,២១៣នាក់ ប្រទេសប្រេស៊ីលបានឈរក្នុងលំដាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 ប្រចាំថ្ងៃច្រើនជាងគេបំផុត ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ ប្រេស៊ីលមានមនុស្សឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៣១,១៩៧នាក់ និងមនុស្សថ្មីចំនួន ១,១៨៥នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ