ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២០នេះ មនុស្ស២នាក់ បានស្លាប់យ៉ាងអណោចអធម្ម ដោយគៀបជាប់នឹងម៉ូតូកង់បីឥណ្ឌា បន្ទាប់រថយន្តធន់ធំមួយគ្រឿង បានបុកជាប់នឹងក្បាលឡាន ហើយអូសរាប់រយម៉ែត្រ ផងដែរ។

ក្រោយពីកើតហេតុរួច មានប្រជាពលរដ្ឋនៅក្បែរនោះ បានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់នោះគេឃើញមានបង្វិចខោអាវ នំចំណី ទំនងជារៀបចំទៅស្រុកកំណើត នាឱកាសបុណ្យបិណ្ឌ និងភ្ជុំបិណ្ឌ។ប៉ុន្ដែជាអកុសល ត្រូវរថយន្ដធន់ធំបុកពួកគាត់ស្លាប់ភ្លាមៗ។

សូមបញ្ជាក់ថា ហេតុការនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវមិត្តភាព ខ្មែរ -វៀតណា (ផ្លូវហាន់ណូយ) ជិតស្តុប២៤ម៉ោង៕ HR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ