ភ្នំពេញនឹងស្ថាបនាផ្លូវក្រោមដីចំនួន៣ខែ្សទៀត ដើម្បីឆ្លើយតបទៅនឹងប ញ្ហាកកស្ទះចរាចរណ៍ក្នុងពេលបច្ចុប្បន្ន
ផ្លូវក្រោមដី៣ ខ្សែដែលនឹងអាចជួយដោះស្រាយការកក ស្ទះចរាចរណ៍ ក្នុងតំបន់សំខាន់ៗ ចំនួន៣នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងសាងសង់ នៅតំបន់ចំណុចផ្លូវជាតិលេខ១ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅខាងមុខវិទ្យា ស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដុំក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោង សាងសង់ផ្លូវក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកក ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងឆ្លើយតបទៅនឹងសំណូមពររបស់ បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលរំដោះចរាចរណ៍ដែលតែងតែកកស្ទះ។
ឯកឧត្ដមបានបន្ដថា ផ្លូវក្រោមដីទាំង៣ ខ្សែនោះរួមមាន គម្រោងផ្លូវក្រោម ដីដែលឆ្លងកាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរី ប៉េងហួត បានឯកភាពគ្នាលើគម្រោ ងស្ថាបនាផ្លូវ ក្រោមដីដែល តភ្ជាប់ពី ផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
គម្រោងទី២ ផ្លូវក្រោមដី នៅម្ដុំខាងមុខវិទ្យា ស្ថានភាសាបរទេស តាមប ណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងគម្រោងទី៣ ស្ថិតនៅម្ដុំទីតាំងក្ដាន់ពីរ ជិតក្រសួងការពារជាតិ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការស្ថាបនា ផ្លួវក្រោមដីនេះ គឺជាយន្ដការដោះស្រាយបញ្ហាកកស្ទះចរាចរ ណ៍ជាលក្ខណៈយូរអង្វែងដែលជួយសម្រួលដល់ការចេញ-ចូល របស់ សិស្សនិសិ ត្សនៅសាកលវិទ្យាល័យភូមិភ្នំពេញក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ ខណៈផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន មាន ស្ថានភាពចរាចរណ៍មមាញឹកខ្លាំង ដែលប្រឈ មការកក ស្ទះចរាចរណ៍ និងរំខានដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ ពេញបានបញ្ជាក់ឱ្យដឹងថា ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រង់ ចំណុចមុខវិទ្យាស្ថានភាសា បរទេស គឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសា បរទេ សតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូលមិន ប្រឈមនឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកបានបន្ថែមថា ចំណែកនៅ តំបន់កា្ដន់ពីរវិញ ផ្លូវក្រោមដីនេះ ក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ៕SP