នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់គោលដៅទូទាំងប្រទេសទាំងអស់ មេត្តាជ្រាបថា សុំកុំទទួលយកនៅលិខិតស្នាមរឺឬលិខិតបញ្ជាក់ណាមួយ ដែលមិនមែនចេញជាផ្លូវការដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទើបផ្លូវការ ។ចំពោះលិខិតបញ្ជាក់ ឬបណ្ណ ដូចបានបង្ហាញជូនខាងក្រោមនេះគឺអនុវត្តផ្ទុយ ប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ៦៣៨០ ប្រ.ក (ស្តីពីការប្រគល់សិទ្ទិត្រួតពិនិត្យសំណង់និងគោលដៅដែលតម្រូវអោយមានប្លង់ប្រពន្ធ័បង្ការ និងពន្លត់អគ្គីភ័យចុះថ្ងៃ ទី១៧ខែកក្កដាឆ្នាំ២០១៩)។ និងសេចក្តីណែនាំលេខ០១២ ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការចេញលិខិត ឬបណ្ណត្រួតពិនិត្យអំពីគុណភាពប្រសិទ្ធិភាពលើឧបករណ៏ សម្ភារ បរិក្ខា បង្ការពន្លត់អគ្គីភ័យនិងការបញ្ជាក់ទទួល ស្គាល់លើប្រពន្ធ័សុវត្ថិភាពបង្ការពន្លត់អគ្គីភ័យតាមគោលដៅ។ ថ្មីៗនេះ .មានប្រជាពលរដ្ឋជាច្រើនបានសួរមកកាន់pegeរបស់នាយកដ្ឋានអំពីវត្តមានកម្លាំងនគរបាលអគ្គីភ័យរាជធានីចុះតាមខ្នងផ្ទះប្រជាពលរដ្ឋរៀងរាល់ថ្ងៃមានឡាននិងម៉ូតូ តែងតែដើរបង្ខំប្រជាពលរដ្ឋឲទិញបំពង់ពន្លត់អគ្គីភ័យ ឬទាថ្លៃសេវាត្រួត ពិនិត្យបំពង់អគ្គីភ័យ ឬតម្រូវបិទបណ្ណលើបំពង់អគ្គីភ័យរបស់ពួកគាត់ដោយកំណត់ឲពួកគាត់បង់ថ្លៃសេវាពី១០$ ទៅ២០$ក្នុងបំពង់ឬច្រើនជាងនេះក៍មានដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ