តម្លៃសាំងធ្លាក់ចុះ សល់ត្រឹម២,៣៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ខែមេសា
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៤៥០រៀលក្នុង១លីត្រ។ការកំណត់ថ្លៃថ្មីនេះ ឃើញថា ចុះថ្លៃខ្លាំងបើធៀបនឹង១៥ថ្ងៃមុន ដែលសាំងធម្មតាតម្លៃ ៣,០៥០រៀល និងម៉ាស៊ូត២,៨០០រៀលក្នុង១លីត្រ។
ការបញ្ចុះតម្លៃប្រេងឥន្ធនៈនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដោយជួយតាមរយៈ ការបញ្ចុះតម្លៃប្រេងនៅកម្ពុជា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ