ភាគីពាក់ព័ន្ធ នឹងផ្ទេរវិភាគទានដោយស្វ័យប្រវត្តិរបស់មន្ដ្រីរាជការ ចូលទៅគណនីមូលនិធិ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ក្រសួងមុខងារសាធារណៈ នឹងសហការជាមួយ ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំធ្វើការ សម្រួលកាត់កង និងផ្ទេរវិភាគទានដោយស្វ័យប្រវត្តិ ចូលទៅគណនីនៃមូលនិធិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ផ្អែកតាមលក្ខខណ្ឌវិភាគទានស្ម័គ្រចិត្តពីបៀវត្សប្រចាំខែរបស់សាមីមន្ដ្រី នីមួយៗ។
យោងតាមសូមគោរពជូនរបស់ ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនាពេលថ្មីៗ នេះ ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ដោយគោរពប្រតិបត្តិតាមគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឥស្សរជន ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ រាជការគ្រប់ជាន់ថ្នាក់ នៃក្រសួង ស្ថាប័នរដ្ឋ បាននិងកំពុងបន្ដ ចូលរួមវិភាគទានយ៉ាងសកម្ម ជាការលះបង់នូវបៀវត្សផ្ទាល់ខ្លួន ជូនដល់មូលនិធិប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ដើម្បីគោលដៅនៃ ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្នុងស្មារតី សាមគ្គីជាតិ និងការចែករំលែកប្រកបដោយសណ្ដានចិត្ត សប្បុរសធម៌ និងបរិសុទ្ធ។
ក្រសួងសេដ្ឋកិច្ច បន្ដថា យ៉ាងណាមិញ នៅក្នុងការអនុវត្តការងារ ផ្ទេរវិភាគទានស្ម័គ្រចិត្តនេះ ក្រសួងសេដ្ឋកិច្ច បានពិនិត្យឃើញថា មានបញ្ហាស្មុគស្មាញផ្នែកបច្ចេកទេសមួយចំនួន ដោយបៀវត្សប្រចាំខែមីនា ត្រូវបានបង្វែរចូលគណនីធនាគារ និងបើកផ្ដល់ជូនរួចរាល់អស់។ ទន្ទឹមនេះ សម្រាប់បៀវត្សខែមេសា ដែលត្រូវធ្វើការបើកផ្ដល់បៀវត្ស រួមជាមួយនឹងប្រាក់ឧបត្ថ ម្ភ ចំនួន៥០ ០០០រៀល ឲ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះ ក៏ត្រូវបានផ្ទេរចូ ល គណនីផ្ទាល់ខ្លួន ឬបើកផ្ដល់ជូនមន្ដ្រីរាជការមួយចំនួន ធំរួច ហើយដែរ។
ដើម្បីសម្រួលដល់ការចូលរួមខាងលើ សូមប្រធានគ្រប់គ្រសួងស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលបានស្ម័ គ្រចិត្តបរិច្ចាគបៀវត្ស ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ-១៩ អំពីគោលការណ៍នៃការអនុវត្តការ ផ្ទេរ វិភាគទាននេះ ដូចតទៅ ៖
ទី១-សម្រាប់ថ្នាក់ដឹកនាំមន្ដ្រីរាជការ ដែលមានគណនីបៀវត្សនៅធនាគារពាណិជ្ជដៃគូ ហើយ អាចគ្រប់គ្រងសម្របសម្រួលបាន ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសា ធារណៈ នោះ ក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារសាធារណៈ នឹងសហការជាមួយក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើការសម្រួលកាត់ កង និងផ្ទេរវិភាគទាននេះដោយស្វ័យប្រវត្តិ ចូលទៅគណនីនៃមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផ្អែកតាមលក្ខខណ្ឌនៃវិភាគទានស្ម័គ្រចិត្តពីរបៀវត្សប្រចាំខែរបស់សាមីមន្ដ្រីនីមួយៗ ដោយចាប់ផ្ដើមរាប់ពីខែឧសភា ជាខែទី១ ទោះ ជាសាមីមន្ដ្រីពាក់ព័ន្ធ បានប្រកាលចូលរួម វិភាគទានរាប់ពីខែមីនា ឬខែមេសា ជាខែទី១ ក៏ដោយ។
និងទី២៖ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីដែលមិនមានគណនីរបៀវត្សផ្ទាល់ខ្លួន (មន្ដ្រីយោធា ឬមន្ដ្រី ផ្សេងៗទៀត) ឬមន្ដ្រីដែលមានគណនីបៀវត្សផ្ទាល់ខ្លួន តែមិនស្ថិតនីក្រោមការសម្របសម្រួល គ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារសាធារណៈ (មន្ដ្រីរាជការនៃក្រុមនីតិបញ្ញត្តិ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរសវនកម្មជាតិ ជាដើម) គឺត្រូវចាត់ចែងផ្ទេរ ឬ យកវិភាគទានរបស់ខ្លួន ទៅបង់ដោយផ្ទាល់ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមលក្ខខណ្ឌដែលខ្លួនបានស្ម័គ្រចិត្ត៕
ដោយ ៖ E C