នៅថ្ងៃទី២២.០៨.២០២០ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់កំពុងធ្វើសកម្មភាពប្រើកាំប៉ិតភ្ជុងប្លន់ជនជាតិចិន១នាក់ ភេទប្រុស ។
បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតដល់វេលាម៉ោង១៩:០០នាទី ថ្ងៃដដែលទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ដោយកម្លាំងអន្តរាគមន៍ចាប់ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ។
ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសាងសង់ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។វត្ថុតាងចាប់យកបាន ៖
-កូនកាំប៉ិតស្នៀត២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ទូរស័ព្ទដៃ៤គ្រឿង
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕SP