យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០ បានសម្រេចពន្យារ ពេលឈប់សម្រាក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល៤ថ្ងៃ ដល់សហគ្រាស គ្រឹះស្ថាន រោងចក្រ ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជា។

ដោយក្រសួង សន្យាថានឹងសងថ្ងៃឈប់សម្រាក៥ថ្ងៃវិញ នៅពេលសមស្របណាមួយ។ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មីអំពីការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយពីសំណាក់រាជរដ្ឋាភិបាល។អាស្រ័ហេតុនេះសហគ្រាស គ្រឹះស្ថាន រោងចក្រ ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេសកម្ពុជាអាចបន្តធ្វើការដូចថ្ងៃធម្មតានៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំខាងមុខ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ