ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្នើម្ចាស់អចលនទ្រព្យយោគយល់ ដោយមិនគួរឱ្យមានការរឹបអូស ដីធ្លី ផ្ទះសំបែងនៅក្នុងកាលៈទេសៈកូវីដ១៩នោះទេ។ដោយត្រូវបង្ហាញពីការយោគយល់ ឧទាហរណ៍ ពន្យាការសង ឬពន្យាការសងអត្រាការប្រាក់ និងមិនត្រូវផាកពិន័យ។ ការថ្លែងរបស់សម្តេចតេជោបែបនះ ដោយសារតែកម្ពុជា កំពុងទទួលរងគ្រោះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើអោយប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធំធេង។ សម្តេចតេជោ សុំអោយមានការយល់យោគរវាងភាគីពាក់ព័ន្ធទាំងអស់ ហើយចាត់ទុកការយល់យោគនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ