ក្រោយពីប្រកាស បិទដំណើរការរោងល្ខោន សុវណ្ណភូមិ ដែលត្រូវបានគេដឹងថា ជារោងល្ខោនស្បែកដ៏ដំតែមួយគត់នៅកម្ពុជា មហាជនជាតិច្រើនបានសំដែងការសោកស្តាយជាខ្លាំង ។ មហាជន ដែលរួមមានតន្ត្រីករ សិល្បៈករ បុរាណ ក៏បានចូលរួមសំណូមពរ កុំអោយបិទរោងល្ខោននេះ។ ទោះបីជាយ៉ាងណារោងល្ខោន សុវណ្ណភូមិ ត្រូវបានបិទក្រោមមូលហេតុ គ្មានថវិកាទ្រទ្រង់បន្តទៀត។ ជាមួយគ្នានោះ លោកគ្រូ ម៉ាន់ កុសល ដែលជាប្រធានសមាគមសិល្បៈសុវណ្ណភូមិ និងរោងល្ខោន បានបង្ហោះវីដេអូខ្លីរបស់លោក ដែលបានបង្ហាញពីខ្លឹមសារ ជម្រាបលារបស់រោងល្ខោនស្បែកធំមួយនេះ។ ចំនុចដែលធ្វើអោយក្តុកក្តួបំផុតគឺលោកគ្រូ ម៉ាន់ កុសល បានបញ្ជាក់ថា លោកគ្មានលទ្ធភាព បន្តសិល្បៈរបស់រោងល្ខោននេះទៀតទេ ហើយលោក ផ្តាំថា កុំភ្លេចពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ សូមរំលឹកថា រោងល្ខោន សុវណ្ណភូមិ គឺធ្លាប់បានជួយផ្សព្វផ្សាយលើកស្ទួយវប្បធម៍បុរាណខ្មែរ ជាច្រើន។ រោងល្ខោននេះ ធ្លាប់បានបង្ហាត់បង្រៀនយល់យុវជនជាច្រើនដោយមិនគិតថ្លៃ ហើយអ្វីដែលអស្ចារ្យនោះ គឺរោងល្ខោននេះ ធ្លាប់បានប្រមូលថវិកាពីការសម្តែងដើម្បីជួយទៅដល់ សិល្បៈករបុរាណដែល មានជីវភាពក្រខ្សត់ថែមទៀតផង៕ដោយPP  

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ