ប្រទេសថៃបានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩លើសត្វស្វា បន្ទាប់ពីទទួលបានជោគជ័យ លើសត្វកណ្ដុរកាលពីសប្ដាហ៍មុន។
លោកវេជ្ជបណ្ឌិត Suvit Maesincee បានមានប្រសាសន៍ថា អ្នកស្រាវជ្រាវមានសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដ៏ប្រសើរពី ប្រសិទ្ធិភាពនៃវ៉ាក់សាំងនេះនឹងបង្ហាញអោយដឹងនៅខែកញ្ញាខាងមុខ។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា គម្រោងនេះមិនមែនធ្វើឡើងសម្រាប់តែប្រជាជនថៃនោះទេ ប៉ុន្តែគឺសម្រាប់មនុស្សជាតិទាំងមូល។
វ៉ាក់សាំងរបស់ថៃនេះប្រើប្រាស់ messenger RNA ដើម្បីជំរុញកោសិកាក្នុងរាងកាយអោយបង្កើតអង់ទីគ័រ(Anti-Corp)ដែលជួយជំរុញដល់ការបង្កើតប្រព័ន្ធភាពស៊ាំទៅនឹងមេរោគកូវីដ១៩នេះ។
គួរជម្រាបថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩កំពុងត្រូវ បាន ផលិត ដោយមជ្ឈមណ្ឌលស្រាវជ្រាវ នៃវិទ្យាស្ថានជាតិវ៉ាក់សាំង នៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ ៕
ថៃធ្វើតេស្តវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩លើសត្វស្វាបន្ទាប់ពីជោគជ័យលើសត្វកណ្ដុរ