ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានពិភពលោក កំណត់ថាជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិ ទាំងមូលឱ្យយកចិត្តទុកដាក់ពីសុខាមាលភាពកុមារ និងជាតិវាសាមគ្គីអន្តជាតរបស់កុមារលើពិភពលោក ដើម្បីរំលឹកនិងបង្កតើនូវការយកចិត្តជាពិសេសចំពោះកុមារ។

ការប្រារព្ធទិវាកុមារអន្តរជាតិ កើតឡើងយដោយសារតែកាលពីថ្ងៃទី 0១ខែមិថុនា ឆ្នាំ ១៩៤២មានពួកកាន់របបហ្វាស៊ីស ផ្តាច់ការមួយក្រុមរបស់អាល្លឺម៉ង់ បានមកហ៊ុព័ទ្ធភូមិមួយឈ្មោះ លីឌីស៊ែ ប្រទេស ឆេកូស្លូវ៉ាគី ។ ពួកផ្តាច់ការទាំងនោះបានចាប់បុរសចំនួន ១៧៣នាក់ និង ស្រ្តីចំនួន១៩៦នាក់ រួមទាំងកុមារផងដែរ ។កុមារចំនួន ៨៨នាក់បានបាត់បង់ជីវិតនៅក្នុងបន្ទប់ចំហាយ ៩នាក់ទៀតត្រូវបានពួកផ្តាច់ការទាំងនោះឱ្យដើរតាមពួកគេ ។ពីរឆ្នាំក្រោយមកគឺនៅថ្ងៃទី ១0ខែមិថុនា ឆ្នាំ ១៩៤៤ ពួកហ្វាស៊ីស ទាំងនោះបានទៅឡោមព័ទ្ធទីប្រជុំជនមួយឈ្មោះ អូរ៉ាឌូក្នុងប្រទេសបារាំង ពួកគេបានប្រមូលមនុស្សចំនួន ៤00 នាក់ភាគច្រើនជាស្រ្តីនិងកុមារជាង១00 នាក់  វិហារទាំងមូលត្រូវបានឆេះឡើងក្រោមអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ។

អំពើសាហាវយង់ឃ្នងនេះ បានធ្វើឱ្យប្រជាជនទូទាំងពិភពលោកបានក្រោកឈរឡើងដើម្បីធ្វើការប្រឆាំងនិងផ្តួលរំលំរប ដ៏សាហាវនេះ ។ ក្រោយពីរបបផ្តាច់ការហ្វាស៊ីសត្រូវបានដួ លរលំរដ្ឋាភិបាលនៃប្រទេសឆេកូស្លូវ៉ាគី បានបញ្ជាអោយសាងសង់ភូមិលីឌីស៊ែឡើងវិញ និងថែមទាំងឱ្យសាងសង់នូវស្តូបសំរាប់ជាទីរំលឹកនូវការឈឺចាប់ដែលបង្កឡើងដោយរបបផ្តាច់ការហ្វាស៊ីស ផងដែរ ។

នៅខែ ធ្នូ ឆ្នាំ១៩៤៩ មានកិច្ចប្រជុំមួយដែលធ្វើឡើងដោយសមាគមន៍ស្ត្រី អាស៊ី អាហ្វ្រិច នៅទីក្រុង ប៉េកាំងប្រទេសចិន និងបានស្នើសុំដល់សហព័ន្ធប្រជាធិបតីនៃស្រ្តី ពិភពលោកយកថ្ងៃ ទី0១ខែមិថុនា ធ្វើជាថ្ងៃដើម្បីប្រារព្ធទិវារសំរាប់កុមារជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យប្រជាជាតិទាំងអស់លើពិភពលោករំលឹកឡើងវិញនូវភាពឈឺចាប់នៃអំ ពើសំលាប់រង្គា លនៃពួកផ្តាច់ ការហ្វាស៊ីស និងចូលរួមចំនែកអនុវត្តការការពារកុមារ ។ បន្ទាប់មកក៏បានកំណត់យកថ្ងៃទី 0១ ខែមិថុនា ជារៀងរាល់ឆ្នាំធ្វើជាថ្ងៃ ទិវារកុមារអន្តរជាតិ សំរាប់ពិភពលោកទាំងមូល ។ចាប់តាំងពីពេលនោះមករហូតមកដល់បច្ចុប្បន្ននៅលើពិភពលោកទាំងមូលបានកំនត់យកថ្ងៃទី 0១ខែមិថុនា ធ្វើជាថ្ងៃដើម្បីប្រារព្ធនូវទិវារទប់ស្កាត់រាល់បញ្ហាទាំងឡាយដែលបង្កអោយមានសង្គ្រាម និងដើម្បីធានាការពារបាននូវសុវត្ថិភាព សុភមង្គលសំរាប់ស្ត្រី និង កុមារនៅទូទាំងពិភពលោក ដែលហៅជាផ្លូវការថា " ទិវារកុមារអន្តរជាតិមួយមិថុនា " ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ