ភ្នំពេញ ៖ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ នៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សប្រចាំខែ រយៈពេល០៣ខែ គិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់គាំទ្រដល់បេសកកម្មរបស់ខ្លួន ក្នុងភារកិច្ចដ៏មានសារៈសំខាន់នេះ តាមការគួរ។

សូមបញ្ជាក់ថា មានប្រមុខថ្នាក់ដឹកនាំ នៅគ្រប់ស្ថាប័ន និងអង្គភាព ជាបន្តបន្ទាប់ បានធ្វើការកាត់ប្រាក់បៀវត្សរបស់ខ្លួនដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចបានធ្វើជាគំរូ ដោយស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់សម្តេច ចំនួន៧ខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា៕

ដោយ ៖ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ