រាត្រីនេះភ្លៀងចាប់ផ្តើមធ្លាក់ទៅលើទឹកដីខេត្តកំពង់ចាមរួមមាន ស្រុកចំការលើ ស្រុកកោះសូទិន និងស្រុកជើងព្រៃ។ នេះបើយោងតាមគេហទំព័រហ្វេសបុករបស់ក្រសួងធនធនទឹក និងឧតុនិយម។

ស្រប់ពេលដែលភ្លៀងចាប់ផ្តើមធ្លាក់លើទឹកដីនៃខេត្តកំពង់ចាមនេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា​ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនតាមរយៈហ្វេសបុករបស់ឯកឧត្តមថា ^^ មេឃកំពុងភ្លៀងហើយ ហើយភ្លៀងខ្លាំងទៀតនៅខេត្តកំពង់ចាម ភ្លៀងនេះផាត់រសាត់គ្រោះចង្រៃ COCID-19ឲ្យចាកឆ្ងាយពីពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នា ^^

សូមរំលឹកថា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅតាមបណ្តាលខេត្តមួយចំនួនរហូតដល់ថ្ងៃទី ១៤មេសា ដែលអាចមានលាយឡំខ្យល់កន្ត្រាក់ ផ្គរ រន្ទះ  ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបពីខ្យល់បកមកពីប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះ។ ក្រសួងក៏បានបញ្ជាក់ផងថា សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបម្រែបម្រួលអាកាសធាតុនេះ៕ ដោយ PP

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ