ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តជំរុញដល់ថ្នាក់ដឹកនាំមន្រ្តីពាក់ពន្ធ័ ទាំងអស់បន្តការងារខ្លួន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានថ្លែងថា ទោះបីជាកិច្ចប្រជុំនោះ មិនទាន់សម្រេចថាត្រូវលើកពេល ដោយសារបញ្ហាជំងឺកូវីដ១៩ ទៅធ្វើនៅក្នុងខែណាក៏ដោយ តែសម្រាប់ក្រុមការងារក្រសួង ព័ត៌មានត្រូវត្រៀម មនុស្សឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញរាល់កិច្ចការងារអោយបានល្អ និងជោគជ័យ។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានរំលឹកពីការងារមួយចំនួនពាក់ផ្នែករដ្ឋបាល គឺការបញ្ជូនលិខិតបទដ្ឋាននានាទៅថ្នាក់ដឹកនាំ ដោយមិនត្រូវយកទៅធ្វើការផ្សាយជាសាធារណៈ ឬក៏ផ្តល់ជាមុនដល់សារព័ត៌មានចុះផ្សាយនោះទេ ដែលខុសពីគោលការណ៍ ការងាររដ្ឋបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ