ប្រទេសថៃ ៖ បន្ទាប់ពីអាជ្ញាធរថៃបានដកបម្រាមគោចរលើចំពោះការលក់ស្រានៅទូទាំងផ្ទៃ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះតទៅអាជ្ញាធរថៃនឹងអនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញនៅតាមបណ្តាភោជនីយដ្ឋាននិងសណ្ឋាទាំងអស់ក្នុងប្រទេសថៃ។សូមរម្លឹកជូនថាកន្លងមកអាជ្ញាធរថៃសម្រេចហាមមិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត ព្រោះការជួបជុំទទួលទានគ្រឿងស្រវឹងរួមគ្នាគឺជាកត្តាចម្បងមួយក្នុងការចម្លងមេរោគកូវីដ ១៩ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា ចាប់ពីពេលនេះតទៅអាជ្ញាធរថៃនឹងដកការរឹតបន្ដឹងច្បាប់គ្រប់គ្រងប្រទេសបន្តិចម្តងៗ ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ ១៩ ត្រលប់ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ផងដែរ ហើយមិនយូរទេអ្វីៗនឹងត្រលប់ទៅរកភាពធម្មតាវិញជាមិនខាន។ សូមបញ្ជាក់ថា បើទោះបីដកបម្រាបគោចរ តែប្រទេសថៃមិនទាន់សម្រេចដកប្រទេសចេញពីគ្រាមានអាសន្ននោះទេ ៕ ដោយPP 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ