ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃ និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងជាអនុប្រធានអនុគណៈកម្មការរៀបចំពិធីសាសនា និងបដិសណ្ឋារកិច្ច នៃគណៈកម្មការ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃ និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធីការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំពិធីក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃ និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា គណៈកម្មការរៀបចំពិធីក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃ និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃនេះមានសមាសភាពសរុប ចំនួន ៣៥រូប ក្នុងនោះប្រធាន ០១រូប ដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធីការ ក្រសួងមហាផ្ទៃ, អនុប្រធាន ចំនួន ០៣រូប, សមាជិក ១១រូប និងមានអនុគណៈកម្មការចំនួន ៣ ដែលមាន ប្រធាន អនុប្រធាន និងសមាជិក សរុប ២០រូប។
សម្រាប់កម្មពិធីក្រុងពាលី នឹងត្រូវរៀបចំនៅពេលព្រឹកនាទីស្តីការក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមប្រមាណ ៨០០នាក់ ដោយគិតចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង។ ដោយឡែក កម្មវិធីជួបសំណេះសំណាល នឹងត្រូវរៀបចំនៅពេលរសៀល នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ដែលមានអ្នកចូលរួមប្រមាណ ៤.0៥០នាក់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ