យន្តហោះក្នុងស្រុករបស់វៀតណាមមួយគ្រឿង ត្រូវបង្ខំផ្អាកការហោះហើរភ្លាមៗក្រោយមានពស់មួយក្បាលចេញមកពីកន្លែងដាក់ឥវ៉ានរបស់អ្នកដំណើរ
ជើងហោះហើរក្នុងស្រុកមួយរបស់ប្រទេសវៀតណាម បានធ្វើឲ្យដំណើរទាំងអស់លុះព្រលឹងចុងសក់ អំឡុងពេលកំពុងត្រៀមចេះញហោះហើរទៅលើអាកាស ស្រាប់តែលេចចេញពស់មួយក្បាលពីកន្លែងដាក់វ៉ាលីអ្នកដំណើរ នាំឲ្យឆោឡោពេញយន្តហោះតែម្តង។នេះបើយោងតាម Vietnam Insider ។ហេតុការណ៍បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី ៧ មិថុនា លើជើងហោះហើរ VJ162 របស់ក្រុមហ៊ុនអាកាសចរ Vietjet Air ដែលធ្វើដំណើរពីទីក្រុងហូជីមីង ឆ្ពោះទៅកាន់ រដ្ឋធានីហាណូយ នាំឲ្យមានការអាកាសយានិកបង្ខំចិត្ត ផ្អាកការហោះហើរភ្លាមៗ និងជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្តហោះ ដើម្បីរក្សាសុវត្ថិភាព ខណៈករណីមានពស់នៅលើយន្តហោះនោះ ត្រូវមន្ត្រីអាកាសចរស៊ីវិលវៀតណាមបើកការស៊ើបអង្កេតភ្លាមៗ។លោក Dinh Viet Thang នាយករដ្ឋបាលអាកាសចរវៀតណាម បញ្ជាក់ថា ពស់មួយក្បាលនោះ មានប្រវែងប្រមាណ ២០សង់ទីម៉ែត្រ ជារបស់បុរសអ្នកដំណើរម្នាក់យកទៅតាមដោយដាក់ក្នុងវ៉ាល្លីយួរដៃ ប៉ុន្តែបែរជារបូតនាំឲ្យពស់នោះរួចចេញពីវ៉ាល្លីមកបន្លាចអ្នកដំណើរពេញយន្តហោះតែម្តង។ទោះជាយ៉ាងណា ការស៊ើបអង្កេតពីចេតនាពិតប្រាកដក្រោយករណីនាំពស់ឡើងយន្តហោះ កំពុងត្រូវគេធ្វើឡើងតាមតឹងរឹងបំផុត៕