ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ ស្នើឲ្យបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ទូទាំងប្រទេស ជាបណ្ដោះអាសន្ន
ក្រសួងទេសចរណ៍ បានស្នើឲ្យអភិបាលរាជធានី-ខេត្ដ ចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត និងក្រសួងទេសចរណ៍ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
បើតាមលិខិតចំនួន២ដាច់ដោយឡែកពីគ្នារបស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ផ្ញើជូនទៅអភិបាលរាជធានី-ខេត្ដ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ានេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ