អាជ្ញាធរខេត្តកណ្ដាល ចុះឆែកឆេរទីតាំងឃ្លាំង និងទូកុងទីន័រគ្មានលេខមួយកន្លែង សង្ស័យនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត

ខេត្តកណ្ដាល៖ ទីតាំងឃ្លាំងស្តុកទុក និងទូកុងទីន័រគ្មានលេខមួយកន្លែង មានការសង្ស័យនាំចូលគ្រឿក្នុងជ្រូកខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល  ត្រូវបានអាជ្ញាអរខេត្តកណ្ដាល ឆែកឆេរត្រួតពិនិត្យ កាលពីរសៀលថ្ងៃទី0៨ ខែមេសា ឆ្នាំ២០២០ ដឹកនាំដោយឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ដោយាមានការអញ្ជើញចូលរួមពី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល កម្លាំងការិយាល័យបសុពេទ្យខេត្តកណ្ដាល  កម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល និងអាជ្ញាធរស្រុក ដោយមានការសម្រសម្រួលនីតិវិធីដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងឯកាសនោះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល កម្លាំងការិយាល័យបសុពេទ្យខេត្តកណ្ដាល  កម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល និងអាជ្ញាធរស្រុក បានចុះឆែកឆេរត្រួតពិនិត្យទីតាំងឃ្លាំង និងទូកុងទីន័រគ្មានលេខមួយកន្លែង ដែលពាក់ព័ន្ធនឹងករណីសង្ស័យនាំចូលគ្រឿងក្នុងសត្វជ្រូក(ពោះវៀនជ្រូក) ខូចគុនភាព គ្មានច្បាប់អនុញ្ញាត។
ឯកឧត្ដម បន្តថា បន្ទាប់ពីឆែកឆេរពិនិត្យរួចមក បានរកឃើញមាន៖ ពោះវៀនជ្រូកក្លាសេ ដាក់ក្នុងទូកុងទីន័រចំនួន 2 សរុបចំនួន ០5 តោន, ធុងចំហុយសាច់ចំនួន០២គ្រឿង, ធុងកិនសាច់ធ្វើពីដែកចំនួន 1 គ្រឿង, ម៉ូទ័រចំនួន០២ គ្រឿង, ទូរចំហុយប្រើអគ្គិសនីចំនួន 1 គ្រឿង, ម៉ាស៊ីនសម្ងួតចំនួន 1 គ្រឿង, អំបិលចំនួន 459 បាវស្មើនឹង 38902 Kg។ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យរួច មន្ត្រីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើរថយន្ត លទ្ធផលឃើញថា៖ ពោះវៀនជ្រូកដែលក្លាស្សេដាក់ក្នុងទូកុងតឺន័រខូចគុណភាព និងមានក្លិនស្អុយ។
បន្ទាប់មកលោកព្រះរាជអាជ្ញារង បានសម្រេចឲ្យយកវត្ថុតាងខាងលើរក្សាទុកនៅទីតាំងកើតហេតុបណ្ដោះ អាសន្ន ដោយបិទសៀលកុងតឺន័រទាំងពីរ រងចាំការអនុវត្តនីតិវិធីបន្ត។ ចំណែកឯសម្ភារ និងឧបករណ៍ផ្សេងៗគឺខាងសាខាគយ និងរដ្ឋាករបានឃាត់ទុកបណ្ដោះដោយរក្សាទុកនៅទីតាំងឃ្លាំងដដែល រង់ចាំការត្រួតពិនិត្យឯកសារនៅពេលក្រោយ។ រីឯម្ចាស់ទំនិញបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ