យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលកន្លងមកក្រុមការងារទទួលបានសេចក្តីរាយការណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ អំពីការទទួលសារឈ្នះរង្វាន់ (ឧទាហរណ៍ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone XS Max ឬ Sumsung Galaxy Note 10+) ពីក្រុមហ៊ុន Google ឬក្រុមហ៊ុនក្នុងស្រុកមួយចំនួន ដោយប្រើប្រាស់គេហទំព័រ ( frees.best freephone.best ។ល។)។ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនថា នេះជាកម្មវិធីឆបោក ដែលបង្កើតឡើងដោយជនខិលខូច ឬឧក្រិដ្ឋជនបច្ចេកវិទ្យាក្នុងគោលបំណងទុច្ចរិតមួយចំនួន ដូចខាងក្រោម៖

- បញ្ឆោតជនរងគ្រោះវាយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន (លេខទូរស័ព្ទ អាសយដ្ឋាន។ល។)

- បញ្ឆោតជនរងគ្រោះវាយបញ្ចូលព័ត៌មានគណនីអ៊ីម៉ែល និងលេខសម្ងាត់

- បញ្ឆោតជនរងគ្រោះវាយបញ្ចូលលេខ Visa ឬ Master Card និងធ្វើការលួចយកប្រាក់

- បញ្ឆោតជនរងគ្រោះចូលទស្សនាគេហទំព័រ ដែលមានផ្សព្វផ្សាយពាណិជ្ជកម្ម

- បញ្ឆោតជនរងគ្រោះទាញយកកម្មវិធីមេរោគ ជាដើម។

ប្រសិនបងប្អូនប្រជាពលរដ្ឋទទួលបានសារដូចរៀបរាប់ខាងលើ សូមមេត្តាធ្វើការលប់សារនោះចេញពីកុំព្យូទ័រ ឬទូរស័ព្ទ ហើយត្រូវជៀសវាងការផ្តល់ព័ត៌មានផ្សេងៗ ដូចជា ព័ត៌មានផ្ទាល់ខ្លួន លេខសម្ងាត់គណនីអនឡាញ (ឧទាហរណ៍៖ អ៊ីម៉ែល ហ្វេសបុក។ល។) ឬលេខកាតធនាគារ (ឧទាហរណ៍៖ គណនីធនាគារអ៊ីនធឺណេត លេខកាត Visa ឬ Master។ល។)

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ