ភ្នំពេញ  ៖ លោក  វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បា នថ្លែងថាក្រោយបញ្ចប់ការសាងសង់នាដំណាច់ឆ្នាំ២០២០ ហើយនៅក្រោយដើមឆ្នាំ២០២១តទៅ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវបានបើកចំហទស្សនកិច្ចឈ្វេងយល់ដោយទទួលស្វាគមន៍គ្រប់មជ្ឈដ្ឋានទាំងអស់។

ថ្លែងនៅក្នុងបទសម្ភាសន៍កាល ពីថ្ងៃ ទី០៥ ខែឧសភា ឆ្នាំ២០២០ លោក វ៉ាត់ ចំរើន អះអាងថា នេះជាផែនការកម្មវិធីរបស់លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីបើកឱកាសទូលាយជូនដល់សិស្ស និស្សិត យុវជន មគ្គុទេសក៍ទេស ចរណ៍ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សម្រាប់កិច្ច ការស្រាវស្រាវស្វែងយល់ កម្សាន្ត ទេសចរណ៍ ដើម្បីធ្វើឱ្យពហុកីឡដ្ឋានជាតិមរតកតេជោក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ការសិក្សាថ្មីមួយ កន្លែងអប់រំថ្មីមួយ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យពួកគាត់ស្រឡាញ់កីឡា ហេដ្ឋារចនាសម្ព័ន្ធ កីឡា សម្រាប់គ្រប់គ្រឹះស្ថានសិក្សា គ្រប់ក្រសួងស្ថាប័ន ដែលចង់ទៅធ្វើធ្វើ ទស្សនកិច្ចឈ្វេង យល់ពីភាពលេចធ្លោ ភាពអស្ចារ្យប៉ុណ្ណា ដើម្បីផ្សព្វផ្សាយពីកេរ្តិ័ដំណែលសម្រាប់កូនចៅជំនាន់ ក្រោយៗទៀត។

លោកបន្ថែមទៀតថា សូមមហាជនរង់ចាំទទួលនូវសមិទ្ធ ផលដ៏អស្ចារ្យថ្មីមួយនេះទាំងអស់គ្នា នាដើមឆ្នាំ២០២១តទៅ ហើយយើងនឹងធ្វើកម្មវិធីនានាឱ្យ បានល្អប្រសើរដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងគោលបំណងឱ្យ គាំទ្រដល់ដំណើរការឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា “នេះជាសារដ៏សំខាន់ ដែលយើងខ្ញុំ នឹង ត្រៀម ទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ ហើយ នៅក្នុងឆ្នាំ២០២១ តទៅ យើងមានផែនការច្បាស់លាស់ ដូចជាបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងស្នាដៃ គូររូប ដោយ ដៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីយកស្នាដៃទាំងនោះទៅដាក់តាំងបង្ហាញ នៅក្នុងពិព័រណ៍ នាពេលស៊ីហ្គេម ឆ្នាំ២០២៣ ទៀត”។

លោកបានលើកឡើងថា នេះជាគំនិតបំផុសស្មារតីឱ្យកូនខ្មែរចូលរួមចំណែកក្នុងគោលដៅស៊ីហ្គេម ២០២៣ក្រៅពីនេះយើងក៏មានកម្មវិធីជាច្រើនទៀត ដើម្បីសម្រួចគោលដៅ ឱ្យ គ្រប់ផ្នែកទាំងអស់ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នៃស៊ីហ្គេម ជាលើកដំបូងរបស់ កម្ពុជាក្រោយពីប្រជាពលរដ្ឋខ្មែរទទួល បាននូវមរតកនៃហេដ្ឋារចនាសម្ព័ន្ធដ៏មហាសាល នេះ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ