អភិបាលខេត្ដព្រះសីហនុនឹងរៀបចំសួនកម្សាន្ត ព្រមទាំងលែងឱ្យមាន ការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយ នៅឆ្នេរអូរត្រេះ ២ទៀតនោះទេ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកម្សាន្តឆ្នេរ អូរ ត្រេះ២ ដោយមានការចូល រួមពីពីលោ កអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ និងតំណា ងក្រុមហ៊ុ ន មេនេចមេន នៅសាលាខេត្តព្រះសីហនុ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២ ០។
លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុនអូត្រេះ មេនេចមេន បានធ្វើបទបង្ហា ញពីគម្រោងអភិវឌ្ឃន៍តំបន់ឆ្នេរអូរត្រេះ២ ដែលមានប្រវែង ១,៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍន៍ បង្កើនសោភ័ណភាពទាក់ ទាញទេសចរណ៍ ឆ្នេរសាធារណ: ការពារបរិស្ថានល្អ សណ្តាប់ធ្នាប់ អនាម័យ និងជួយ លើកកម្ពស់សេវាកម្ម និងផលិតផលទេសចរណ៍ប្រ កបដោយចីរភាព ឱ្យមានវិសាលភាព។
លោកបានបន្ដថា ការរៀបចំនេះ ១.ក្រាលការ៉ូឡាកន្លែងចតរថយន្ត ២.រៀបចំកែលម្អសួនច្បារ និងដាំដើមឈើឡើងវិញ ៣.ក្រាលការ៉ូ ឡាសម្រាប់ផ្លូវថ្មើជើង ៤.ដំឡើង បង់អង្គុយលេង ៥.សាងសង់បន្ទប់ទឹកថ្មី ៦.រៀបចំកន្លែ ងលេងកីឡា នៅលើឆ្នេរខ្សាច់ ៧.រៀបចំកន្លែងហាត់ប្រាណ បែបធម្មជាតិ ៨.រៀបចំសួនកុមារ និងទី៩ .ឡានម្ហូបចល័ត ដែលមានស្តង់ដារអន្តរជាតិ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ ក្រុមហ៊ុនបន្ត សិក្សាឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ ចាប់ពីកំពង់ផែអន្តរ ជាតិក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ ដែលមានប្រវែង ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើង ជាឆ្នេរលំហរសាធារណ : កាលណាយើងបាត់ បង់ឆ្នេរ យើងបាត់បង់ភ្ញៀវទេសចរ។
ដូច្នេះក្រុមហ៊ុនត្រូវរៀបចំការសិក្សាឆ្នេរសមុទ្រតាមគំរូប្លង់រៀបរយដោយសិក្សាប្លង់មេឱ្យបានធំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀ តរៀបចំឱ្យមានសត្វលម្អតាមតំបន់ឆ្នេរ មានដូចជា សត្វក្រងោ ក សត្វកំ ប្រ៉ុក ឬសត្វផ្សេងៗទៀត ជាការទាក់ទាញភ្ញៀវទេសចរ ព្រោះការមក កម្សាន្តនៅតាមតំ បន់ឆ្នេរ យើងក៏មានសត្វកម្សាន្តវា កាន់តែមានភាពទា ក់ទាញបន្ថែមទៀត។
ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា ឆ្នេរសមុទ្ររបស់យើង មិនអនុញ្ញាតឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់ យកលុយនោះទេ ទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើង ទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ សោភ័ណភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុង ធុង ដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ៕SP